ព្រះត្រៃបិដក ភាគ ១០៧
ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាបរិយាបន្នៈ អាស្រ័យនូវអព្យាកតធម៌ជាបរិយាបន្នៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាបរិយាបន្នៈ អាស្រ័យនូវកុសលធម៌ជាបរិយាបន្នៈផង នូវអព្យាកតធម៌ជាបរិយាបន្នៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាបរិយាបន្នៈ អាស្រ័យនូវអកុសលធម៌ជាបរិយាបន្នៈផង នូវអព្យាកតធម៌ជាបរិយាបន្នៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៥៦៦] កុសលធម៌ជាបរិយាបន្នៈ ជាបច្ច័យនៃកុសលធម៌ជាបរិយាបន្នៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាបរិយាបន្នៈ ជាបច្ច័យនៃអកុសលធម៌ជាបរិយាបន្នៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាបរិយាបន្នៈ ជាបច្ច័យនៃអព្យាកតធម៌ជាបរិយាបន្នៈ ដោយហេតុប្បច្ច័យ។
ID: 637832264155366270
ទៅកាន់ទំព័រ៖