ព្រះត្រៃបិដក ភាគ ១០៧
[៥៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៥៦៨] កុសលធម៌ជាអបរិយាបន្នៈ (ធម៌ដែលមិនបានរាប់បញ្ចូលក្នុងតេភូមិកវដ្ដ) អាស្រ័យនូវកុសលធម៌ជាអបរិយាបន្នៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាអបរិយាបន្នៈ អាស្រ័យនូវអព្យាកតធម៌ជាអបរិយាបន្នៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៥៧០] កុសលធម៌ជាអបរិយាបន្នៈ ជាបច្ច័យនៃកុសលធម៌ជាអបរិយាបន្នៈ ដោយហេតុប្បច្ច័យ អព្យាកតធម៌ជាអបរិយាបន្នៈ ជាបច្ច័យនៃអព្យាកតធម៌ជាអបរិយាបន្នៈ ដោយហេតុប្បច្ច័យ។
ID: 637832264466340767
ទៅកាន់ទំព័រ៖