ព្រះត្រៃបិដក ភាគ ១០៧
[៥៧១] អព្យាកតធម៌ជាអបរិយាបន្នៈ ជាបច្ច័យនៃអព្យាកតធម៌ជាអបរិយាបន្នៈ ដោយអារម្មណប្បច្ច័យ។ អព្យាកតធម៌ជាអបរិយាបន្នៈ ជាបច្ច័យនៃកុសលធម៌ជាអបរិយាបន្នៈ ដោយអារម្មណប្បច្ច័យ។
[៥៧២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកបរិយាបន្នទុកៈ។
កុសលត្តិកនិយ្យានិកទុកៈ
[៥៧៣] កុសលធម៌ជានិយ្យានិកៈ (ធម៌ដែលលះបង់សង្សារវដ្តទាំងអស់ ដោយឥតមានសេសសល់) អាស្រ័យនូវកុសលធម៌ជានិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ID: 637832264775687069
ទៅកាន់ទំព័រ៖