ព្រះត្រៃបិដក ភាគ ១០៧

 [៥៧៥] កុសលធម៌​ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​កុសលធម៌​ជា​អនិយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អនិយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អនិយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ចុះ។

ចប់ កុសល​ត្តិ​កនិយ្យានិក​ទុ​កៈ។


កុសល​ត្តិ​កនិយត​ទុ​កៈ


 [៥៧៧] កុសលធម៌​ជា​និ​យតៈ (ធម៌​ទៀង) អាស្រ័យ​នូវ​កុសលធម៌​ជា​និ​យតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជា​និ​យតៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​និ​យតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៧៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ផង​ចុះ។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637832265102056269
ទៅកាន់ទំព័រ៖