ព្រះត្រៃបិដក ភាគ ១០៧
ហេតុធម៌មានសភាពត្រូវនិងទៀង អាស្រ័យនូវហេតុធម៌មានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មានសភាពមិនទៀង អាស្រ័យនូវហេតុធម៌មានសភាពមិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៦០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៦១] ហេតុធម៌មានសភាពខុស និងទៀង ជាបច្ច័យនៃហេតុធម៌មានសភាពខុស និងទៀង ដោយហេតុប្បច្ច័យ។ ហេតុធម៌មានសភាពត្រូវ និងទៀង ជាបច្ច័យនៃហេតុធម៌មានសភាពត្រូវ និងទៀង ដោយហេតុប្បច្ច័យ។ ហេតុធម៌មានសភាពមិនទៀង ជាបច្ច័យនៃហេតុធម៌ មានសភាពមិនទៀង ដោយហេតុប្បច្ច័យ។
ID: 637832212179155749
ទៅកាន់ទំព័រ៖