ព្រះត្រៃបិដក ភាគ ១០៧

 [៥៧៩] កុសលធម៌​ជា​អនិយតៈ អាស្រ័យ​នូវ​កុសលធម៌​ជា​អនិយតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៥៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កនិយត​ទុ​កៈ។


កុសល​ត្តិ​កស​ឧត្តរ​ទុ​កៈ


 [៥៨១] កុសលធម៌​ប្រកបដោយ​ឧត្តរៈ (ការ​រើ​ឡើង​នូវ​ខ្លួន) អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​ឧត្តរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ប្រកបដោយ​ឧត្តរៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​ឧត្តរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ប្រកបដោយ​ឧត្តរៈ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រកបដោយ​ឧត្តរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៨២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥៨៣] កុសលធម៌​ប្រកបដោយ​ឧត្តរៈ ជា​បច្ច័យ​នៃ​កុសលធម៌​ប្រកបដោយ​ឧត្តរៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637832265479344068
ទៅកាន់ទំព័រ៖