ព្រះត្រៃបិដក ភាគ ១០៧
អកុសលធម៌ប្រកបដោយឧត្តរៈ ជាបច្ច័យនៃអកុសលធម៌ប្រកបដោយឧត្តរៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រកបដោយឧត្តរៈ ជាបច្ច័យនៃអព្យាកតធម៌ប្រកបដោយឧត្តរៈ ដោយហេតុប្បច្ច័យ។
[៥៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[៥៨៥] កុសលធម៌មិនមានឧត្តរៈ អាស្រ័យនូវកុសលធម៌មិនមានឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌មិនមានឧត្តរៈ អាស្រ័យនូវអព្យាកតធម៌មិនមានឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៥៨៧] កុសលធម៌មិនមានឧត្តរៈ ជាបច្ច័យនៃកុសលធម៌មិនមានឧត្តរៈ ដោយហេតុប្បច្ច័យ។ អព្យាកតធម៌មិនមានឧត្តរៈ ជាបច្ច័យនៃអព្យាកតធម៌មិនមានឧត្តរៈ ដោយហេតុប្បច្ច័យ។
ID: 637832265825487406
ទៅកាន់ទំព័រ៖