ព្រះត្រៃបិដក ភាគ ១០៧

អព្យាកតធម៌​មិន​មាន​រណៈ អាស្រ័យ​នូវ​អព្យាកតធម៌​មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិន​មាន​រណៈ អាស្រ័យ​នូវ​កុសលធម៌​មិន​មាន​រណៈ​ផង នូវ​អព្យាកតធម៌​មិន​មាន​រណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៩៣] កុសលធម៌​មិន​មាន​រណៈ អាស្រ័យ​នូវ​កុសលធម៌​មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិន​មាន​រណៈ អាស្រ័យ​នូវ​អព្យាកតធម៌​មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៥៩៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥៩៥] កុសលធម៌​មិន​មាន​រណៈ ជា​បច្ច័យ​នៃ​កុសលធម៌​មិន​មាន​រណៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិន​មាន​រណៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិន​មាន​រណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥៩៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កស​រណ​ទុ​កៈ។

ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637832266623090544
ទៅកាន់ទំព័រ៖