ព្រះត្រៃបិដក ភាគ ១០៧

ធម៌​ដែល​សម្បយុត្ត​ដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ ប្រកបដោយ​រណៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​សម្បយុត្ត​ដោយ​វេទនា​មិនជា​ទុក្ខ មិនជា​សុខ ប្រកបដោយ​រណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៦០១] ធម៌​ដែល​សម្បយុត្ត​ដោយ​សុខវេទនា មិន​មាន​រណៈ អាស្រ័យ​នូវ​ធម៌ ដែល​សម្បយុត្ត​ដោយ​សុខវេទនា មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែ​សម្បយុត្ត​ដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ មិន​មាន​រណៈ អាស្រ័យ​នូវ​ធម៌ ដែល​សម្បយុត្ត​ដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦០២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៦០៣] ធម៌​ដែល​សម្បយុត្ត​ដោយ​សុខវេទនា មិន​មាន​រណៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​សម្បយុត្ត​ដោយ​សុខវេទនា មិន​មាន​រណៈ
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637832267159723672
ទៅកាន់ទំព័រ៖