ព្រះត្រៃបិដក ភាគ ១០៧
ដោយហេតុប្បច្ច័យ។ ធម៌ដែលសម្បយុត្តដោយវេទនាមិនជាទុក្ខមិនជាសុខ មិនមានរណៈ ជាបច្ច័យនៃធម៌ ដែលសម្បយុត្តដោយវេទនាមិនជាទុក្ខមិនជាសុខ មិនមានរណៈ ដោយហេតុប្បច្ច័យ។
[៦០៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ វេទនាត្តិកសរណទុកៈ។
វិបាកត្តិកសរណទុកៈ
[៦០៥] ធម៌មានវិបាកធម៌ជាប្រក្រតី ជាសរណៈ អាស្រ័យនូវធម៌មានវិបាកធម៌ជាប្រក្រតី ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦០៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦០៧] វិបាកធម៌ជាអរណៈ អាស្រ័យនូវវិបាកធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានវិបាកធម៌ជាប្រក្រតី ជាអរណៈ អាស្រ័យនូវធម៌មានវិបាកធម៌ជាប្រក្រតី ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832267506809754
ទៅកាន់ទំព័រ៖