ព្រះត្រៃបិដក ភាគ ១០៧
[៦១០] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
ចប់ វិបាកត្តិកសរណទុកៈ។
ឧបាទិន្នត្តិកសរណទុកៈ
[៦១១] អនុបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន) ប្រកបដោយរណៈ អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៦១៣] ឧបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន) ជាអរណៈ (មិនមានកិលេស) អាស្រ័យនូវឧបាទិន្នុបាទានិយធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អនុបាទិន្នុបាទានិយធម៌ ជាអរណៈ អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ជាអរណៈ
ID: 637832268059193637
ទៅកាន់ទំព័រ៖