ព្រះត្រៃបិដក ភាគ ១០៧
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ អាស្រ័យនូវអនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៦១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៦១៥] ឧបាទិន្នុបាទានិយធម៌ ជាអរណៈ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អនុបាទិន្នុបាទានិយធម៌ ជាអរណៈ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ។ អនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ ជាបច្ច័យនៃអនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៦១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ឧបាទិន្នត្តិកសរណទុកៈ។
ID: 637832268371138658
ទៅកាន់ទំព័រ៖