ព្រះត្រៃបិដក ភាគ ១០៧
[៦២] ហេតុធម៌មានសភាពខុស និងទៀង ជាបច្ច័យនៃហេតុធម៌មានសភាពមិនទៀង ដោយអារម្មណប្បច្ច័យ។ ហេតុធម៌មានសភាពត្រូវ និងទៀង ជាបច្ច័យនៃហេតុធម៌ មានសភាពមិនទៀង ដោយអារម្មណប្បច្ច័យ។ ហេតុធម៌មានសភាពមិនទៀង ជាបច្ច័យនៃហេតុធម៌ មានសភាពមិនទៀង ដោយអារម្មណប្បច្ច័យ ហេតុធម៌មានសភាពមិនទៀង ជាបច្ច័យនៃហេតុធម៌ មានសភាពខុស និងទៀង ដោយអារម្មណប្បច្ច័យ។
[៦៣] ហេតុធម៌មានសភាពត្រូវ និងទៀង ជាបច្ច័យនៃហេតុធម៌ មានសភាពត្រូវ និងទៀង ដោយអធិបតិប្បច្ច័យ មានវារៈ២។ ហេតុធម៌មានសភាពមិនទៀង ជាបច្ច័យនៃហេតុធម៌ មានសភាពមិនទៀង ដោយអធិបតិប្បច្ច័យ។
[៦៤] ហេតុធម៌មានសភាពខុស និងទៀង ជាបច្ច័យនៃហេតុធម៌មានសភាពមិនទៀង ដោយអនន្តរប្បច្ច័យ។ ហេតុធម៌មានសភាពត្រូវ និងទៀង ជាបច្ច័យនៃហេតុធម៌មានសភាពមិនទៀង ដោយអនន្តរប្បច្ច័យ។ ហេតុធម៌មានសភាពមិនទៀង ជាបច្ច័យនៃហេតុធម៌មានសភាពមិនទៀង ដោយអនន្តរប្បច្ច័យ ហេតុធម៌មានសភាពមិនទៀង ជាបច្ច័យនៃហេតុធម៌មានសភាពខុស និងទៀង ដោយអនន្តរប្បច្ច័យ មានវារៈ៣។
ID: 637832213626477127
ទៅកាន់ទំព័រ៖