ព្រះត្រៃបិដក ភាគ ១០៧

សង្កិ​លិ​ដ្ឋ​ត្តិ​កស​រណ​ទុ​កៈ


 [៦១៧] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ (ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង) ជាស​រណៈ អាស្រ័យ​នូវ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦១៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
 [៦១៩] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ (ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង) ជា​អរណៈ អាស្រ័យ​នូវ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​អរណៈ​ផង នូវ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637832268726170499
ទៅកាន់ទំព័រ៖