ព្រះត្រៃបិដក ភាគ ១០៧

 [៦៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។
 [៦៣៥] នេវ​ទស្សនេ​នភា​វនា​យបហា​តព្វ​ធម៌ ជា​អរណៈ អា​ស្រ័យ​នូវ​នេវ​ទស្សនេ​នន​ភាវ​នាយ​បហា​តព្វ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។

ចប់ ទស្សន​ត្តិ​កស​រណ​ទុ​កៈ។


ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិក​សរណ​ទុ​កៈ


 [៦៣៧] អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជាស​រណៈ … អាស្រ័យ​នូវ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជាស​រណៈ … នេវ​ទស្សនេ​នន​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជាស​រណៈ អា​ស្រ័យ​នូវ​នេវ​ទស្សនេ​នន​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ចប់ ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិក​សរណ​ទុ​កៈ។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637832291767768955
ទៅកាន់ទំព័រ៖