ព្រះត្រៃបិដក ភាគ ១០៧
អាចយគាមិត្តិកសរណទុកៈ
[៦៣៨] អាចយគាមិធម៌ (ធម៌ដល់នូវការសន្សំកពូនឡើង ដោយកម្មកិលេស) ជាសរណៈ អាស្រ័យនូវអាចយគាមិធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៦៤០] អាចយគាមិធម៌ ជាអរណៈ អាស្រ័យនូវអាចយគាមិធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អបចយគាមិធម៌ (ធម៌មិនដល់នូវការសន្សំកពូនឡើង) ជាអរណៈ អាស្រ័យនូវអបចយគាមិធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នេវាចយគាមិនាបចយគាមិធម៌ (ធម៌មិនមែនជាដល់នូវការសន្សំកពូនឡើង និងធម៌មិនមែនជាមិនដល់នូវការសន្សំកពូនឡើង) ជាអរណៈ អាស្រ័យនូវនេវាចយគាមិនាបចយគាមិធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នេវាចយគាមិនាបចយគាមិធម៌ ជាអរណៈ អាស្រ័យនូវអាចយគាមិធម៌ ជាអរណៈផង នូវនេវាចយគាមិនាបចយគាមិធម៌ ជាអរណៈផង ទើបកើតឡើង
ID: 637832292058463157
ទៅកាន់ទំព័រ៖