ព្រះត្រៃបិដក ភាគ ១០៧

ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នេ​វា​ចយ​គា​មិនា​បចយ​គាមិ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អប​ចយ​គាមិ​ធម៌ ជា​អរណៈ​ផង នូវ​នេ​វា​ចយ​គា​មិនា​បចយ​គាមិ​ធម៌ ជា​អរណៈ​ផង ទើប​កើតឡើង​ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៤១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៦៤២] អា​ចយ​គាមិ​ធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​អា​ចយ​គាមិ​ធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អប​ចយ​គាមិ​ធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​អប​ចយ​គមិ​ធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នេ​វា​ចយ​គា​មិនា​បចយ​គាមិ​ធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​នេវ​ចយ​គា​មិនា​បចយ​គាមិ​ធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៤៣] អា​ចយ​គាមិ​ធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​អា​ចយ​គាមិ​ធម៌ ជា​អរណៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៤៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ អាចយ​គា​មិត្តិ​កស​រណ​ទុ​កៈ។

ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637832292356588461
ទៅកាន់ទំព័រ៖