ព្រះត្រៃបិដក ភាគ ១០៧

សេក្ខ​ត្តិ​កស​រណ​ទុ​កៈ


 [៦៤៥] នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ (ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល) ជាស​រណៈ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
 [៦៤៧] សេក្ខ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​សេក្ខ​ធម៌ ជា​អរណៈ ទើប​កើតឡើង​ព្រោះ​ហេតុ​ប្ប​ច្ច័​យ នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​សេក្ខ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ សេក្ខ​ធម៌​ជា​អរណៈ​ក្តី នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជា​អរណៈ​ក្តី អាស្រ័យ​នូវ​សេក្ខ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អសេក្ខ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អសេក្ខ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជា​អរណៈ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637832292680876420
ទៅកាន់ទំព័រ៖