ព្រះត្រៃបិដក ភាគ ១០៧
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៦៤៩] សេក្ខធម៌ ជាអរណៈ ជាបច្ច័យនៃសេក្ខធម៌ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អសេក្ខធម៌ជាអរណៈ ជាបច្ច័យនៃសេក្ខធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ នេវសេក្ខានាសេក្ខធម៌ ជាអរណៈ ជាបច្ច័យនៃនេវសេក្ខានាសេក្ខធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ។
[៦៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៨ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ សេក្ខត្តិកសរណទុកៈ។
បរិត្តត្តិកសរណទុកៈ
[៦៥១] បរិត្តធម៌ (ធម៌មានសភាពតូចឆ្មារ) ជាសរណៈ អាស្រ័យនូវបរិត្តធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៥២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ID: 637832293023342521
ទៅកាន់ទំព័រ៖