ព្រះត្រៃបិដក ភាគ ១០៧

 [៦៥] ហេតុ​ធម៌​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​សភាព​ខុស និង​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ហេតុ​ធម៌​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​សភាព​មិន​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ហេតុ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​សភាព​មិន​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​សភាព​មិន​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​សភាព​មិន​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ហេតុ​ធម៌ មាន​សភាព​មិន​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​សភាព​ខុស និង​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ហេតុ​ធម៌​មាន​សភាព​មិន​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [៦៨] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637832213930419777
ទៅកាន់ទំព័រ៖