ព្រះត្រៃបិដក ភាគ ១០៧

 [៦៥៣] បរិត្ត​ធម៌​ជា​អរណៈ អាស្រ័យ​នូវ​បរិត្ត​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ មហ​គ្គ​តធម៌ (ធម៌​ដល់​នូវ​សភាព​ដ៏​ធំ) ជា​អរណៈ អាស្រ័យ​នូវ​មហ​គ្គ​តធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អប្បមាណ​ធម៌ (ធម៌​មាន​ប្រមាណ​មិនបាន) ជា​អរណៈ អាស្រ័យ​នូវ​អប្បមាណ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ បរិត្ត​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​បរិត្ត​ធម៌​ជា​អរណៈ​ផង នូវ​មហ​គ្គ​តធម៌ ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ បរិត្ត​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​បរិត្ត​ធម៌ ជា​អរណៈ​ផង នូវ​អប្បមាណ​ធម៌​ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ បរិត្ត​ត្តិ​កស​រណ​ទុ​កៈ។

ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637832293265255913
ទៅកាន់ទំព័រ៖