ព្រះត្រៃបិដក ភាគ ១០៧

បរិត្តា​រម្ម​ណត្តិ​កស​រណ​ទុ​កៈ


 [៦៥៥] បរិត្តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​តូចឆ្មារ) ជាស​រណៈ អាស្រ័យ​នូវ​បរិត្តា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មហ​គ្គ​តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​ដល់​នូវ​សភាព​ដ៏​ធំ) ជាស​រណៈ អាស្រ័យ​នូវ​មហ​គ្គ​តា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។
 [៦៥៧] បរិត្តា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​បរិត្តា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មហ​គ្គ​តា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​មហ​គ្គ​តា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អប្បមា​ណា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​អប្បមា​ណា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637832293551427774
ទៅកាន់ទំព័រ៖