ព្រះត្រៃបិដក ភាគ ១០៧
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
ចប់ បរិត្តារម្មណត្តិកសរណទុកៈ។
ហីនត្តិកសរណទុកៈ
[៦៥៩] ហីនធម៌ (ធម៌ថោកទាប) ជាសរណៈ អាស្រ័យនូវហីនធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៦០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[៦៦១] មជ្ឈិមធម៌ (ធម៌យ៉ាងកណ្តាល) ជាអរណៈ អាស្រ័យនូវមជ្ឈិមធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បណីតធម៌ (ធម៌ឧត្តម) ជាអរណៈ អាស្រ័យនូវបណីតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ មជ្ឈិមធម៌ ជាអរណៈ អាស្រ័យនូវមជ្ឈិមធម៌ ជាអរណៈផង នូវបណីតធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
ចប់ ហីនត្តិកសរណទុកៈ។
ID: 637832293923957029
ទៅកាន់ទំព័រ៖