ព្រះត្រៃបិដក ភាគ ១០៧

មិច្ឆត្ត​ត្តិ​កស​រណ​ទុ​កៈ


 [៦៦៣] មិច្ឆត្ត​និយត​ធម៌ (ធម៌​មាន​សភាព​ខុស និង​ទៀង) ជាស​រណៈ អាស្រ័យ​នូវ​មិច្ឆត្ត​និយត​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនិយត​ធម៌ (ធម៌​មិន​ទៀង) ជាស​រណៈ អាស្រ័យ​នូវ​អនិយត​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។
 [៦៦៥] សម្មត្តនិយត​ធម៌ (ធម៌​មាន​សភាព​ត្រូវ និង​ទៀង) ជា​អរណៈ អាស្រ័យ​នូវ​សម្មត​និយត​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អនិយត​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​សម្មត្តនិយត​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ សម្មត្តនិយត​ធម៌ ជា​អរណៈ​ក្តី អនិយត​ធម៌​ជា​អរណៈ​ក្តី អាស្រ័យ​នូវ​សម្មត្តនិយត​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អនិយត​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​សម្មត្តនិយត​ធម៌ ជា​អរណៈ​ផង នូវ​អនិយត​ធម៌ ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637832294180176912
ទៅកាន់ទំព័រ៖