ព្រះត្រៃបិដក ភាគ ១០៧

 [៦៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
ចប់ មិច្ឆត្ត​ត្តិ​កស​រណ​ទុ​កៈ។

មគ្គា​រម្ម​ណត្តិ​កស​រណ​ទុ​កៈ


 [៦៦៧] មគ្គា​រម្ម​ណធម៌ (ធម៌​មាន​មគ្គ​ជា​អារម្មណ៍) ជា​អរណៈ អាស្រ័យ​នូវ​មគ្គា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ មគ្គ​ហេតុ​កធម៌ (ធម៌​មាន​មគ្គ​ជាហេតុ) ជា​អរណៈ អាស្រ័យ​នូវ​មគ្គ​ហេតុ​កធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ មគ្គា​ធិប​តិ​ធម៌ (ធម៌​មាន​មគ្គ​ជា​អធិបតិ) ជា​អរណៈ អាស្រ័យ​នូវ​មគ្គា​ធិប​តិ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ មគ្គា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​មគ្គា​រម្ម​ណធម៌ ជា​អរណៈ​ផង នូវ​មគ្គា​ធិប​តិ​ធម៌ ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ មគ្គ​ហេតុ​កធម៌ ជា​អរណៈ អាស្រ័យ​នូវ​មគ្គ​ហេតុ​កធម៌ ជា​អរណៈ​ផង នូវ​មគ្គា​ធិប​តិ​ធម៌ ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦៦៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៧។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637832294608495807
ទៅកាន់ទំព័រ៖