ព្រះត្រៃបិដក ភាគ ១០៧

អតី​តា​រម្ម​ណត្តិ​កស​រណ​ទុ​កៈ
 [៦៧៩] អតី​តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​កន្លង​ហើយ) ជាស​រណៈ អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនាគ​តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​មិនទាន់​មកដល់) ជាស​រណៈ អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ បច្ចុប្បន្នា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​កើតឡើង​ចំពោះមុខ) ជាស​រណៈ អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត គប្បី​ឲ្យ​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់​ចុះ។
 [៦៨១] អតី​តា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនាគ​តា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ បច្ចុប្បន្នា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៨២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637832295684319011
ទៅកាន់ទំព័រ៖