ព្រះត្រៃបិដក ភាគ ១០៧

សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៦៨៣] អតី​តា​រម្ម​ណធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ។ អនាគ​តា​រម្ម​ណធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ។ បច្ចុប្បន្នា​រម្ម​ណធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​បច្ចុប្បន្នា​រម្ម​ណធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៨៤] អតី​តា​រម្ម​ណធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ជា​អរណៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ ក្នុង​កុស​លត្ដិ​កៈ យ៉ាងណា បណិ្ឌ​តគប្បី​ឲ្យ​ពិស្ដារ​យ៉ាងនោះ​ចុះ។

ចប់ អតី​តា​រម្ម​ណត្តិ​កស​រណ​ទុ​កៈ


អជ្ឈត្ត​ត្តិ​កស​រណ​ទុ​កៈ


 [៦៨៦] អជ្ឈត្ត​ធម៌ (ធម៌​ខាងក្នុង) ជាស​រណៈ អាស្រ័យ​នូវ​អជ្ឈត្ត​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637832296010765012
ទៅកាន់ទំព័រ៖