ព្រះត្រៃបិដក ភាគ ១០៧
[៦៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (មិច្ឆត្តត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ។
[៧០] នហេតុធម៌ មានសភាពខុស និងទៀង អាស្រ័យនូវនហេតុធម៌ មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ មានសភាពមិនទៀង អាស្រ័យនូវនហេតុធម៌ មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នហេតុធម៌មានសភាពត្រូវ និងទៀង អាស្រ័យនូវនហេតុធម៌ មានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ មានសភាពមិនទៀង អាស្រ័យនូវនហេតុធម៌ មានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌មានសភាពត្រូវ និងទៀងក្តី នហេតុធម៌ មានសភាពមិនទៀងក្តី អាស្រ័យនូវនហេតុធម៌មានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌មានសភាពមិនទៀង អាស្រ័យនូវនហេតុធម៌ មានសភាពមិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌មានសភាពមិនទៀង អាស្រ័យនូវនហេតុធម៌មានសភាពខុស និងទៀងផង នូវនហេតុធម៌ មានសភាពមិនទៀងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ មានសភាពមិនទៀង អាស្រ័យនូវនហេតុធម៌ មានសភាពត្រូវ និងទៀងផង នូវនហេតុធម៌មានសភាពមិនទៀងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832214140938372
ទៅកាន់ទំព័រ៖