ព្រះត្រៃបិដក ភាគ ១០៧
[៦៩១] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានសេចក្តីពិស្តារគ្រប់បច្ច័យទាំងអស់។
[៦៩២] អជ្ឈត្តារម្មណធម៌ ជាអរណៈ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ពហិទ្ធារម្មណធម៌ ជាអរណៈ អាស្រ័យនូវពហិទ្ធារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
ចប់ អជ្ឈត្តារម្មណត្តិកសរណទុកៈ។
សនិទស្សនត្តិកសរណទុកៈ
[៦៩៤] អនិទស្សនអប្បដិឃធម៌ (ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់) ជាសរណៈ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637832296755748660
ទៅកាន់ទំព័រ៖