ព្រះត្រៃបិដក ភាគ ១០៧

 [៦៩៥] អនិទស្សន​អប្បដិឃ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៧។
 [៦៩៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២១។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៦៩៧] អនិទស្សន​អប្បដិឃ​ធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​អនិទស្សន​អប្បដិឃ​ធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៩៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៥។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ។

ចប់ សនិ​ទស្សន​ត្តិ​កស​រណ​ទុ​កៈ។
ចប់ អនុលោម​ត្តិ​កទុក​ប្ប​ដ្ឋាន។

ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637832297043275422
ទៅកាន់ទំព័រ៖