ព្រះត្រៃបិដក ភាគ ១០៧

អនុលោម​ត្តិ​កត្តិក​ប្ប​ដ្ឋាន
កុសល​ត្តិ​កវេទនា​ត្តិ​កៈ


 [៦៩៩] ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាអកុសល ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អព្យាកតៈ ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៧០១] ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាអកុសល ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌​ជាអកុសល
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637832297317636679
ទៅកាន់ទំព័រ៖