ព្រះត្រៃបិដក ភាគ ១០៧
ប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ។ ធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ។
[៧០២] ធម៌ជាកុសល ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ជាកុសល ប្រកបដោយសុខវេទនា ដោយអារម្មណប្បច្ច័យ។
[៧០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៧០៤] ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧០៥] ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ ធម៌ជាអព្យាកតៈ ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
ID: 637832297581026348
ទៅកាន់ទំព័រ៖