ព្រះត្រៃបិដក ភាគ ១០៧

 [៧០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៧០៧] ធម៌​ជាអកុសល ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌​ជាអកុសល ប្រកបដោយ​ទុក្ខវេទនា ដោយហេតុ​ប្ប​ច្ច័​យ។
 [៧០៨] ធម៌​ជាអកុសល ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌​ជាអកុសល ប្រកបដោយ​ទុក្ខវេទនា ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ជា​អព្យាកតៈ ប្រកបដោយ​ទុក្ខវេទនា ជា​បច្ច័យ​នៃ​ធម៌​ជាអកុសល ប្រកបដោយ​ទុក្ខវេទនា ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៧០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៧១០] ធម៌​ជាកុសល ប្រកបដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាអកុសល ប្រកបដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637832297859970634
ទៅកាន់ទំព័រ៖