ព្រះត្រៃបិដក ភាគ ១០៧
អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអព្យាកតៈ ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៧១២] ធម៌ជាកុសល ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ ជាបច្ច័យនៃធម៌ជាកុសល ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ ដោយហេតុប្បច្ច័យ។ ធម៌ជាអកុសល ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ ជាបច្ច័យនៃធម៌ជាអកុសល ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ ដោយហេតុប្បច្ច័យ។ ធម៌ជាអព្យាកតៈ ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ ជាបច្ច័យនៃធម៌ជាអព្យាកតៈ ប្រកបដោយវេទនាមិនជាទុក្ខមិនជាសុខ ដោយហេតុប្បច្ច័យ។
ID: 637832298081201001
ទៅកាន់ទំព័រ៖