ព្រះត្រៃបិដក ភាគ ១០៧

 [៧១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កវេទនា​ត្តិ​កៈ។


កុសល​ត្តិ​កវិ​បា​កត្តិ​កៈ


 [៧១៤] វិបាក​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​វិបាក​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
 [៧១៦] ធម៌​មាន​វិបាក​ជាប្រក្រតី ជាកុសល អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ជាប្រក្រតី ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មាន​វិបាក​ជាប្រក្រតី ជាអកុសល អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ជាប្រក្រតី ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637832298439104672
ទៅកាន់ទំព័រ៖