ព្រះត្រៃបិដក ភាគ ១០៧
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៧១៨] ធម៌មានវិបាកជាប្រក្រតី ជាកុសល ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតី ជាកុសល ដោយហេតុប្បច្ច័យ។ ធម៌មានវិបាកជាប្រក្រតី ជាអកុសល ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតី ជាអកុសល ដោយហេតុប្បច្ច័យ។
[៧១៩] ធម៌មានវិបាកជាប្រក្រតី ជាកុសល ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតី ជាកុសល ដោយអារម្មណប្បច្ច័យ ធម៌មានវិបាកជាប្រក្រតី ជាកុសល ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតី ជាអកុសល ដោយអារម្មណប្បច្ច័យ។ ធម៌មានវិបាកជាប្រក្រតី ជាអកុសល ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតី ជាអកុសល ដោយអារម្មណប្បច្ច័យ។ ធម៌មានវិបាកជាប្រក្រតី ជាអកុសល ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតី ជាកុសល ដោយអារម្មណប្បច្ច័យ។
[៧២០] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ID: 637832298712246575
ទៅកាន់ទំព័រ៖