ព្រះត្រៃបិដក ភាគ ១០៧

 [៧២១] ធម៌​មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧២២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។

ចប់ កុសល​ត្តិ​កវិ​បា​កត្តិ​កៈ។


កុសល​ត្តិ​កឧបា​ទិន្ន​ត្តិ​កៈ


 [៧២៣] ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637832299033126672
ទៅកាន់ទំព័រ៖