ព្រះត្រៃបិដក ភាគ ១០៧

 [៧២៧] ធម៌​ជាកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍ ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ជាកុសល​ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាអកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជាអកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​អព្យាកតៈ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ជា​អព្យាកតៈ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ។
 [៧២៨] ធម៌​ជាកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជាកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌ ជាអកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ជាអកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637832299477099117
ទៅកាន់ទំព័រ៖