ព្រះត្រៃបិដក ភាគ ១០៧

មាន​វារៈ៣។ ធម៌​ជា​អព្យាកតៈ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​អព្យាកតៈ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧២៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១១។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៧៣០] ធម៌​ជាកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌​ជាកុសល ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អព្យាកតៈ ដែល​កម្ម​ប្រកបដោយ​កិលេស​មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍ ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ។
 [៧៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637832299789970024
ទៅកាន់ទំព័រ៖