ព្រះត្រៃបិដក ភាគ ១០៧

ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៧៤២] ធម៌​ជាកុសល មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ធម៌​ជាកុសល មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អព្យាកតៈ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើត​ទ្បើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៤៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។ ក្នុង​សហជាត​វារៈ​ក្ដី សម្បយុត្ត​វារៈ​ក្ដី បញ្ហា​វារៈ​ក្ដី មាន​សេចក្ដីពិស្ដារ​គ្រប់​បច្ច័យ​ទាំងអស់។
 [៧៤៤] ធម៌​ជាកុសល មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​ជាកុសល មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ ទើប​កើ​តទើ្បង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​អព្យាកតៈ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ ទើប​កើត​ទ្បើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៤៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ កុសល​ត្តិ​កវិ​តក្ក​ត្តិ​កៈ។

ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637832301149259776
ទៅកាន់ទំព័រ៖