ព្រះត្រៃបិដក ភាគ ១០៧
ក្នុងសហវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ កុសលត្តិកប្បីតិត្តិកៈ។
កុសលត្តិកទស្សនត្តិកៈ
[៧៥៤] ធម៌ជាអកុសល ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៧៥៦] ធម៌ជាអកុសល ដែលត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៥៧] ធម៌ជាកុសល ដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637832302116632286
ទៅកាន់ទំព័រ៖