ព្រះត្រៃបិដក ភាគ ១០៧
ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ដោយហេតុប្បច្ច័យ។
[៥] ហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃហេតុធម៌មានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ ហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃហេតុធម៌មានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ ហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ។
[៦] ហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃហេតុធម៌មានអារម្មណ៍តូចឆ្មារ ដោយអធិបតិប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ដោយអធិបតិប្បច្ច័យ ហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃហេតុធម៌មានអារម្មណ៍តូចឆ្មារ ដោយអធិបតិប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ដោយអធិបតិប្បច្ច័យ មានវារៈ២។
ID: 637832207705939688
ទៅកាន់ទំព័រ៖