ព្រះត្រៃបិដក ភាគ ១០៧

កុសល​ត្តិ​កអាចយ​គា​មិត្តិ​កៈ


 [៧៦៣] ធម៌​ជាកុសល​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង (ដោយ​កម្ម​ក្កិ​លេស)អាស្រ័យ​នូវ​ធម៌​ជាកុសល ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាអកុសល ដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជាអកុសល ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។
 [៧៦៥] ធម៌​ជាកុសល មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជាកុសល មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​បដិ​ច្ច​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
 [៧៦៦] ធម៌​ជា​អព្យាកតៈ មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង និង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង និង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637832302847330155
ទៅកាន់ទំព័រ៖