ព្រះត្រៃបិដក ភាគ ១០៧
[៧៧២] នេវសេក្ខានាសេក្ខធម៌ (ធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល) ជាកុសល អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នេវសេក្ខានាសេក្ខធម៌ ជាអកុសល អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នេវសេក្ខានាសេក្ខធម៌ ជាអព្យាកតៈ អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៧៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៧៧៤] នេវសេក្ខានាសេក្ខធម៌ ជាកុសល ជាបច្ច័យនៃនេវសេក្ខានាសេក្ខធម៌ ជាកុសល ដោយហេតុប្បច្ច័យ។
[៧៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
បញ្ហាវារៈក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ។
ចប់ កុសលត្តិកសេក្ខត្តិកៈ។
ID: 637832303688867278
ទៅកាន់ទំព័រ៖