ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកបរិត្តត្តិកៈ
[៧៧៦] បរិត្តធម៌ (មានសភាពតូចឆ្មារ) ជាកុសល អាស្រ័យនូវបរិត្តធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ បរិត្តធម៌ជាអព្យាកតៈ អាស្រ័យនូវបរិត្តធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ បរិត្តធម៌ជាកុសលក្តី បរិត្តធម៌ជាអព្យាកតៈក្តី អាស្រ័យនូវបរិត្តធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បរិត្តធម៌ជាអកុសល អាស្រ័យនូវបរិត្តធម៌ជាអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ បរិត្តធម៌ជាអព្យាកតៈ អាស្រ័យនូវបរិត្តធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បរិត្តធម៌ជាអព្យាកតៈ អាស្រ័យនូវបរិត្តធម៌ជាកុសលផង នូវបរិត្តធម៌ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បរិត្តធម៌ជាអព្យាកតៈ អាស្រ័យនូវបរិត្តធម៌ ជាអកុសលផង នូវបរិត្តធម៌ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637832304048525199
ទៅកាន់ទំព័រ៖