ព្រះត្រៃបិដក ភាគ ១០៧
[៧៧៨] បរិត្តធម៌ជាកុសល ជាបច្ច័យនៃបរិត្តធម៌ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។ បរិត្តធម៌ជាអកុសល ជាបច្ច័យនៃបរិត្តធម៌ជាអកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។ បរិត្តធម៌ជាអព្យាកតៈ ជាបច្ច័យនៃបរិត្តធម៌ជាអព្យាកតៈ ដោយហេតុប្បច្ច័យ។
[៧៧៩] បរិត្តធម៌ជាកុសល ជាបច្ច័យនៃបរិត្តធម៌ជាកុសល ដោយអារម្មណប្បច្ច័យ។
[៧៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៧៨១] មហគ្គតធម៌ (ធម៌ដល់នូវសភាពធំ) ជាកុសល អាស្រ័យនូវមហគ្គតធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មហគ្គតធម៌ជាអព្យាកតៈ អាស្រ័យនូវមហគ្គតធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៨២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
ID: 637832304356383279
ទៅកាន់ទំព័រ៖