ព្រះត្រៃបិដក ភាគ ១០៧

 [៧៨៣] អប្បមាណ​ធម៌ (ធម៌​ប្រមាណ​មិនបាន) ជាកុសល អាស្រ័យ​នូវ​អប្បមាណ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អប្បមាណ​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អប្បមាណ​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ កុសល​ត្តិ​កប​រិត្ត​ត្តិ​កៈ។


កុសល​ត្តិ​កបរិត្តា​រម្ម​ណត្តិ​កៈ


 [៧៨៥] បរិត្តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​តូចឆ្មារ) ជាកុសល អាស្រ័យ​នូវ​បរិត្តា​រម្ម​ណធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ បរិត្តា​រម្ម​ណធម៌ ជាអកុសល អាស្រ័យ​នូវ​បរិត្តា​រម្ម​ណធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ បរិត្តា​រម្ម​ណធម៌​ជា​អព្យាកតៈ​អាស្រ័យ​នូវ​បរិត្តា​រម្ម​ណធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637832304673970556
ទៅកាន់ទំព័រ៖