ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកហីនត្តិកៈ
[៧៩១] ហីនធម៌ (ធម៌ថោកទាប) ជាអកុសល អាស្រ័យនូវហីនធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៩២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
[៧៩៣] មជ្ឈិមធម៌ (ធម៌យ៉ាងកណ្តាល) ជាកុសល អាស្រ័យនូវមជ្ឈិមធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មជ្ឈិមធម៌ជាអព្យាកតៈ អាស្រ័យនូវមជ្ឈិមធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មជ្ឈិមធម៌ជាកុសលក្តី មជ្ឈិមធម៌ជាអព្យាកតៈក្តី អាស្រ័យនូវមជ្ឈិមធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មជ្ឈិមធម៌ជាអព្យាកតៈ អាស្រ័យនូវមជ្ឈិមធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មជ្ឈិមធម៌ជាអព្យាកតៈ អាស្រ័យនូវមជ្ឈិមធម៌ជាកុសលផង នូវមជ្ឈិមធម៌ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៩៤] មជ្ឈិមធម៌ជាកុសល អាស្រ័យនូវមជ្ឈិមធម៌ជាកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ មជ្ឈិមធម៌ជាអព្យាកតៈ អាស្រ័យនូវមជ្ឈិមធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
ID: 637832305350564398
ទៅកាន់ទំព័រ៖