ព្រះត្រៃបិដក ភាគ ១០៧
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៨០៥] អនិយតធម៌ (ធម៌មិនទៀង) ជាកុសល អាស្រ័យនូវអនិយតធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អនិយតធម៌ជាអព្យាកតៈ អាស្រ័យនូវអនិយតធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អនិយតធម៌ជាកុសលក្តី អនិយតធម៌ជាអព្យាកតៈក្តី អាស្រ័យនូវអនិយតធម៌ជាកុសល ទើបកើតឡើង ដោយហេតុប្បច្ច័យ។ អនិយតធម៌ជាអកុសល អាស្រ័យនូវអនិយតធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អនិយតធម៌ជាអព្យាកតៈ អាស្រ័យនូវអនិយតធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៨០៧] អនិយតធម៌ជាកុសល ជាបច្ច័យនៃអនិយតធម៌ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។ អនិយតធម៌ជាអកុសល ជាបច្ច័យនៃអនិយតធម៌ជាអកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។
ID: 637832306390520104
ទៅកាន់ទំព័រ៖