ព្រះត្រៃបិដក ភាគ ១០៧
[៨២១] អនាគតារម្មណធម៌ (ធម៌មានអារម្មណ៍ជាអនាគត) ជាកុសល អាស្រ័យនូវអនាគតារម្មណធម៌ជាកុសល ទើបកើឡើង ព្រោះហេតុប្បច្ច័យ។
[៨២២] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៨២៣] អនាគតារម្មណធម៌ជាកុសល ជាបច្ច័យនៃអនាគតារម្មណធម៌ជាកុសល ដោយហេតុប្បច្ច័យ។
[៨២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៨២៥] បច្ចុប្បន្នារម្មណធម៌ (ធម៌មានអារម្មណ៍ជាបច្ចុប្បន្ន) ជាកុសល អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ID: 637832307892143876
ទៅកាន់ទំព័រ៖